Goto RMS Home
      Home     
 
Categories: Location: Skill: Type:   
 
             



មន្ដ្រីសំរបសំរួលសុខភាពសំរាប់ស្រុកប្រ with RHAC

   Job title
មន្ដ្រីសំរបសំរួលសុខភាពសំរាប់ស្រុកប្រ

   Category
Health/Medical

   Skills
Health/ Medical

   Location
Province (Other provinces)

   Job type
Full time

   Closing Date
03-Sep-2012

   Description
ដំណឹងជ្រើសរើសបុគ្គលិក អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ កំពុងធ្វើការផ្ដោតលើសេវាសុខភាព គ្រួសារ ដែលរួមមាន សុខភាពបន្ដពូជ និងសុខភាពផ្លូវភេទ សុខភាពមាតា ទារក និងកុមារ ជំងឺរបេង មេរោគអេដស៍/ជំងឺអេដស៍ និងសុខភាពបន្ដពូជ យុវវ័យ។ នៅក្រោម ថវិកាឧបត្ថម្ភរបស់ ទីភ្នាក់ងារ សហរដ្ឋអាមេរិកដើម្បី កិច្ចអភិឌ្ឍន៍អន្ដរជាតិ (USAID) សំរាប់រយៈពេល៥ឆ្នាំ ដែលបានអនុវត្ដតាមបណ្ដាខេត្ដ្ដក្រុង មួយចំនួនដូចជា រាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្ដកំពង់ចាម តាកែវ បាត់ដំបង សៀមរាប ប៉ៃលិន កំពង់ស្ពឺ និងស្វាយរៀង។ នៅក្នុងកម្មវិធី គាំទ្រសេវាសុខាភិបាលសាធារណៈនិងសហគមន៍ ។ អង្គការត្រូវការជ្រើសរើសបុគ្គលិកជាបន្ទាន់ ចំនួន ៧នាក់ ដូចខាងក្រោម ៖ មន្ដ្រីសំរបសំរួលសុខភាពសំរាប់ស្រុកប្រតិបត្ដិ (District Health Facilitator) - ២រូបសំរាប់ស្រុកប្រតិបត្ដិគងពិសី ២រូបសំរាប់ស្រុកប្រតិបត្ដិឧដុង ខេត្តកំពង់ស្ពឺ - ២រូបសំរាបស្រុកប្រតិបត្ដិចំការលើ និង ព្រៃឈរ ខេត្ដកំពង់ចាម - ១រូបសំរាបស្រុកប្រតិបត្ដិព្រះសីហនុ ខេត្តព្រះសីហនុ


   Duties
ភារកិច្ចទទួលខុសត្រូវ៖
- រៀបចំប្រជុំជាមួយអ្នកស្ម័គ្រចិត្ដ សុខភាពភូមិ ជារៀងរាល់ ត្រីមាស ឬ ២ ខែម្ដង ដើម្បីតាមដាន សកម្មភាពតាម សហគមន៍ដោយសហការជាមួយ បុគ្គលិកមណ្ឌលសុខភាព និងស្រុកប្រតិបត្ដិ មន្ទីរសុខាភិបាលខេត្ដ។
- ចុះអភិបាលការងារ របេង អាហារូបត្ថម្ភ ពន្យាកំនើត សុខភាព បន្ដពូជ សុខភាពមាតា និង ទារក នៅតាមសហគមន៍ ជារៀងរាល់ ខែ ដោយធានាថា កម្មវិធីដែល បានអនុវត្ដឆ្លើយតបទៅនឹងផែនការ។
- ផ្ដល់ការគាំទ្របច្ចេកទេសទាក់ទង និង អាហារូបត្ថម្ភ ពន្យាកំនើត សុខភាព បន្ដពូជ សុខភាពមាតា និង ទារក ដល់បុគ្គលិកមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្ដនៅតាមសហគមន៍។
- សហការជាមួយ មណ្ឌលសុខភាព ការិយាល័យសុខាភិបាល ស្រុកប្រតិបត្ដិ មន្ទីរសុខាភិបាល អង្គការដៃគូអភិវឌ្ឍន៏ និងអាជ្ញាធរដែនដី ដើម្បីអោយកម្មវិធីបានទទួលជោគជ័យប្រកបដោយប្រសិទ្ធភាព ។
- សហការជាមួយ មណ្ឌលសុខភាព ការិយាល័យសុខាភិបាល ស្រុកប្រតិបត្ដិ មន្ទីរសុខាភិបាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ផ្សេងៗ ដល់ បុគ្គលិក សុខាភិបាល និង អ្នកស្ម័គ្រចិត្ដសុខភាពភូមិ។
- ទទួលខុសត្រូវការអនុវត្ដការងារ ការគ្រប់គ្រងរបាយការណ៍ និង ទិន្នន័យ ពី ព័ត៏មានសុខាភិបាល ច្បាស់លាស់



   Requirements
បេក្ខជនត្រូវមានលក្ខណៈសម្បត្ដិ៖
- មានសញា្ញប័ត្រជា ឆ្មប សញា្ញប័ត្រ គិលានុប្បដ្ធាបឋម មធ្យម រឺសញា្ញប័ត្រ ដែលមានតំលៃប្រហាក់ប្រហែល
- មានបទពិសោធន៍ក្មុងការងារគ្រប់គ្រងកម្មវិធីសុខភាពនៅតាមសហគមន៍យ៉ាងតិច ២ឆ្នាំ មានបទពិសោធន៍ក្នុងការងារបង្រៀន, អភិបាល និងវាយតំលៃលើកម្មវិធីសហគមន៍
- មានជំនាញក្នុងការងារទំនាក់ទំនងជាមួយស្ថាប័នជាតិ និង អង្គការក្រៅរដ្ឋាភិបាល
- ចេះសរសេរ និងនិយាយភាសាអង់គ្លេសបានជាការប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់កុំព្យុទ័រ (Microsoft Work, Excel ) ជាភាសាខ្មែរ និងអង់គ្លេស
- មានប័ណ្នបើកបរ (រថយន្ដ ឬម៉ូតូ)




   Application Information
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញបំពេញទម្រង់ស្នើសុំធ្វើការងាររបស់អង្គការរ៉ាក់ និង ភ្ជាប់ជាមួយ នូវប្រវត្ដិរូបសង្ខេប និងរូបថត (៤ x ៦) ចំនួន១សន្លឹក និងឈ្មោះអ្នកធានាចំនួន៣នាក់ មកកាន់ការិយាល័យបុគ្គលិកអង្គការ រ៉ាក់ នៅស្នាក់ការកណ្ដាលរបស់អង្គការ រ៉ាក់ ផ្ទះលេខ១៥ផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬ ការិយាល័យអង្គការរ៉ាក់ កំពង់ចាម និងកំពង់ស្តឺ រឺផ្ញើ E-mail: jobs@rhac.org.kh ។ ចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ៥ល្ងាច។ មានតែបេក្ខជន បេក្ខនារី ដែលបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវអញ្ជើញមកសំភាសន៍ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ឋ។ ឯកសារ និងពាក្យដែលបាន ដាក់មកមិនអាចដកវិញបានទេ។ ព័ត៌មាននេះអាចមើលក្នុងគេហទំព័រៈ www.rhac.org.kh ។
បញ្ជាក់ៈ - សូមសរសេរ អំពីតួនាទី និងទីកន្លែង ដែលដាក់ពាក្យស្នើសុំធ្វើការងារអោយបានច្បាស់លាស់





   Contact details
Address: ផ្ទះលេខ១៥ផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬ ការិយាល័យអង្គការរ៉ាក់ កំពង់ចាម និងកំពង់ស្តឺ
Name: Rhac
Phone: -
E-mail: jobs@rhac.org.kh
Website: មន្ដ្រីសំរបសំរួលសុខភាពសំរាប់ស្រុកប្រតិបត្ដិ (District Health Facilitator)

             




Login Form
Username:
Password:
  Login   or Register
Forgot your password?

Partner & Sponsor



    Summary reports
Total Members: 3715
Employer: 3289
Job Finder: 424
Jobs Posted: 13247
    Summary Vistors
Total: 5585329
Yesterday: 913
Today: 209
Copyright ©2014 RMS Group
Designed & Hosted by: Serving Web Solution.